Connect with us

តារា&សិល្បៈ

ម៉េចចឹងវិញ ក្រោយភរិយាប្រកាសលែងលះគ្នា បែរជាតួឯករឿងទុំទាវឆ្នាំ២០០០លើកយកធម៌ព្រះមកនិយាយវិញថា…

Last Updated on August 26, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ ក្រោយពេលភរិយារបស់តួឯកប្រុសក្នុងរឿងទុំទាវឆ្នាំ ២០០០ បានប្រកាសពីការចែកផ្លូវគ្នារវាងនាងនិងស្វាមីក្រោមហេតុផលសូមមិនបកស្រាយដោយសារឆ្អែតចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបើយើងងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់លោកស៊ុក សុភាវិញ ក្រោយពេលភរិយាប្រកាសលែងលះស្រាប់តែលោកមិនតបតអ្វីទាំងអស់បែរជាលើកយកធម៌ព្រះមកបរិយាយដោយលោករៀបរាប់យ៉ាងវែងអន្លាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនៃការស្វែងរកធម៌ត្រាស់ដឹងជាព្រះពុទ្ធ មូលហេតុដែលព្រះពុទ្ធស្វែងរកធម៌ត្រាស់ដឹង គឺមកពីមានទុក្ខឬបញ្ហាជីវិតដែលកំពុងតែកើតមានជាក់ស្ដែង ។ ធម៌ដែលព្រះពុទ្ធត្រាស់ដឹង គឺជាដំណើរធម្មជាតិដែលបង្កើតបានជាជីវិត រួមទាំងបញ្ហាដែលជាប់មកជាមួយជីវិត។ ពាក្យថាស្វែងរកធម៌មិនមែនមានន័យថា រកផ្លូវគេចវេសចេញពីសង្គមទៅតាំងខ្លួននៅទីខ្ពស់ដាច់ពីសង្គមមនុស្ស និងសម្ងំរកសុខតែម្នាក់ឯងទេ តែផ្ទុយទៅវិញ គឺជាការស្វែងរករបៀបនៃការដោះស្រាយបញ្ហាជីវិត ដែលវាកំពុងតែកើតមានឡើងនៅក្នុងសង្គមជាក់ស្ដែងតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលបំណងនៃការស្វែងរកការត្រាស់ដឹងរបស់ព្រះពុទ្ធ គឺយកមេរៀនដែលសិក្សាអំពីធម៌មកដោះស្រាយបញ្ហាជីវិតដែលកំពុងកើតមានជាក់ស្ដែង ។ មេរៀនដំបូងដែលព្រះពុទ្ធបានបង្រៀន គឺរបៀបនៃការដោះស្រាយបញ្ហា៤យ៉ាងនោះគឺ អរិយសច្ច:ទាំង៤មានដូចជា៖ ១-ទុក្ខសច្ច: ជាសេចក្ដីពិតដែលមនុស្សទាំងអស់គ្នាត្រូវមានទុក្ខ មានបញ្ហា មិនថាអ្នកមានអ្នកក្រអ្នកខ្ពង់ខ្ពស់ រាស្ត្រ មន្ត្រី ស្ដេច ចក្រពត្តិឬមានឋាន:តួនាទីជាអ្វីក៏ដោយ ។ ២-សមុទយសច្ច: ជាសេចក្ដីពិត ហេតុដែលនាំឱ្យកើតទុក្ខឬបញ្ហា សេចក្ដីទុក្ខឬបញ្ហារបស់មនុស្សមកពីការពង្រីកនៃសេចក្ដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោភលន់ ទោស: មោហ: តណ្ហា កិបកេងប្រវញ្ចព្យាបាទគ្នារបស់មនុស្សម្នាក់ៗ ដោយគ្មានដែនកំណត់។ ៣-ទុក្ខនិរោធសច្ច: ជាសេចក្ដីពិតថា ទុក្ខឬបញ្ហាទាំងអស់នោះ គេអាចរលត់បានដោះស្រាយបាន ដោយការរំលាយតណ្ហា ភាពលោភលន់ ហិង្សា មោហ: រៀនចេះធ្វើទានរក្សាសីលធ្វើសមាធិ បង្កើនបញ្ញាបន្ដិចម្ដងៗដែលមនុស្សម្នាក់ខំធ្វើ ។ ៤_មគ្គសច្ច: ជាសេចក្ដីពិតថា ផ្លូវទាំងប្រាំបីប្រការ អាចនាំមនុស្សទៅកាន់ផ្លូវរំលត់ទុក្ខបាន អដ្ឋង្គិកមគ្គ គឺផ្លូវប្រកបដោយអង្គ៨ដែលនាំអោយយើងរស់នៅប្រកបដោយក្តីសុខ៖ ១-សម្មាទិដ្ឋិ (ការមានទស្សនៈត្រូវ) ២-សម្មាសង្កប្បៈ (ការគិតត្រូវ) ៣-សម្មាវាចារ (ការនិយាយត្រូវ) ៤-សម្មាកម្មន្តៈ (ការធ្វើអំពើត្រូវ) ៥-សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ៦-សម្មាវាយាម (ការព្យាយាមត្រូវ) ៧-សម្មាសតិ (ការមានសតិត្រូវ) ៨-សម្មាសមាធិ (ការធ្វើឫតាំងចិត្តអោយត្រូវ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនៃការចាប់ផ្ដើមនៃការដោះស្រាយបញ្ហា និងផ្លូវដែលនាំទៅរកការបញ្ចប់បញ្ហា ។ បញ្ហាអ្វីក៏ដោយសុទ្ធតែអាចយករបៀបនៃកាេដោះស្រាយទាំងបួន តាមគោលព្រះធម៌ធ្វើជាគោលការណ៍ក្នុងការដោះស្រាយបានទាំងអស់ ។ ទុក្ខឬបញ្ហា គឺជារបស់សកលលោក ដែលកើតមានទូទៅលើមនុស្សគ្រប់ៗគ្នា មិនមែនមានតែសម្រាប់ព្រះពុទ្ធសាសនា ឬក៏សាសនាដទៃណានោះទេ ។ ទុក្ខឬបញ្ហា គឺកើតមានចំពោះមនុស្សគ្រប់រូប ដោយរាប់ទាំងអ្នកធំអ្នកតូច រាស្ត្រ មន្ត្រី គហបតី សេដ្ឋី អ្នកនយោបាយ និងរួមទាំងអ្នកដែលមិនចូលចិត្តរឿងនយោបាយផងដែរ ។ ចំណែកឯ វិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា) ឬរបៀបដោះស្រាយបញ្ហាត្រូវតែជារបស់សកល ដោយមិនមានការបែងចែកព្រំដែនសាសនានិកាយសាសនាថាជាពលរដ្ឋ ឬអ្នកនយោបាយឡើយ ។ ជំងឺគឺជាជំងឺសកល ថ្នាំព្យាបាលជំងឺនោះក៏ត្រូវជាថ្នាំសកលដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះពុទ្ធបានបង្រៀនរបៀបដោះស្រាយបញ្ហាមិនថាទុក្ខសម្រាប់សាសនាណាមួយ មិនថាទុក្ខសម្រាប់ពួកអ្នកបួស មិនថាទុក្ខសម្រាប់អ្នកនយោបាយយកទៅដោះស្រាយបញ្ហាជាតិប៉ុណ្ណោះទេ គឺរបៀបដោះស្រាយបញ្ហាទូទៅសម្រាប់មនុស្សជាតិ ទេវលោកនិងព្រហ្មលោក ដើម្បីរួចចាកទុក្ខឆ្ពោះទៅរកសន្ដិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុក្ខឬបញ្ហា គឺជាអរិយសច្ច:ទី១ ជាធម៌ដែលត្រូវកំណត់ដឹង ។ បញ្ហានយោបាយដែលវាកំពុងកើតមាននៅសង្គមសព្វថ្ងៃនេះក៏ជារឿងដែលយើងគួរយល់ដឹង និងដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមគោលព្រះធម៌ដែរ ហើយមិនត្រូវប្រើហិង្សាទៅដោះស្រាយបញ្ហានោះទេ ។ “ព្រះធម៌នឹងមិនមានតម្លៃសម្រាប់អ្នក ប្រសិនបើអ្នកមិនព្រមយកមេរៀនព្រះធម៌ទៅប្រតិបត្តិឬអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃឱ្យចេញជាលទ្ធផលនោះទេ “៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះមកអំពីយើងខំរៀន ហើយមានមកអំពីយើងខំរកហើយព្រះពុទ្ធបង្ហាញផ្លូវយើងអោយទៅកាន់សេចក្ដីសុខ មិនមែនមកសុំសេចក្ដីពីព្រះអង្គនោះទេ៚ សូមអនុមោទនាដោយសេចក្ដីជ្រះថ្លាទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *