Connect with us

ព័ត៌មាន

ច្បាស់ៗពីរដ្ឋបាលខេត្តព្រះសីហនុ ឆ្លើយតបទៅកាន់នារីបុគ្គលិកកាសុីណូដែលលើកឡើងមិនពិតជុំវិញរឿងឆ្លង កូវី ដតែមិនត្រូវបានបញ្ចូនទៅព្យា បាលនិងរឿង…(មានវីដេអូ)

Last Updated on October 1, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហោះសេចក្ដីប្រកាសព័ត៌មាននិងសរសេរCaptionពីលើសេចក្ដីប្រកាសព័ត៌មាននោះថា ឆ្លើយតបទៅនឹងការ Live ផ្ទាល់របស់អាខោនហ្វេសបុកឈ្មោះ Doung Chan Sreypov កាលវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះមានខ្លឹមសារដូចតទៅ៖  សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លង មក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបា លខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឹសេនជូរី និង អគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលទ្ធផល គឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។ ដោយពិនិត្យឃើញថាទីតាំងនោះ អាគារធំទូលាយ និងមាន កន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ សម្រេចដាក់កាស៊ីណូ ដ៏សេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នក ជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្រុបតេឡេ ក្រាម (ទប់ស្កាត់ coVID19) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ អាហារហូបចុកគឺបានផ្ដល់ជូន០៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺ ទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបាន ណែនាំបន្ថែមករជាមានអាការៈមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុប តេឡេក្រាម (ទប់ស្កាត់ CoVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈកួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាម ដានអាការៈជំងឺរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដែលមានអាការៈមិនធូរ ស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏ បានស្លា ប់បា ត់ ប ង់ ជីវិតតែម្ដង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ កួត) និង បាត់បង់ជាតិទឹកច្រើនពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសបុកឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោ ទប្រកា ន់មកលើអាជ្ញា ធរខេត្តថា ពួកខ្លួ នបានធ្វើតែស្តមានវិជ្ជមា នកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង នៅទី តាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ រហូតមក ដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីយប់ទើបគាត់ចុះមក ជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំង កន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួក គាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។ រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងក រ ណីដែលបងប្អូនដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមាន បំណងចង់ប្តូរទៅព្យាបា លនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការ តាមរយៈលេខទូរសព្ទ ០៩៣៩៩៩១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន។ ចំពោះការលើកឡើងថា មានការបង្ខាំ ង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការ ព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករ ណីរកឃើញមានប្រព្រឹត្តប ទល្មើ ស នោះរដ្ឋបាលខេត្ត នឹងចាត់ការទៅតាមផ្លូវច្បា ប់ ដោយគ្មានការលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន3 hours ago

ឃើញចែស្អាតតែមុខតែស៊ីមិនចេះគិត ស្រាប់តែផែង វណ្ណៈចេញមកព្រលះមួយទំហឹងទៅចែដែលស៊ីពស់ ស៊ីគីង្គក់រស់ប្រើសុទ្ធតែពាក្យ…(មានវីដេអូ)

ព័ត៌មាន5 hours ago

តោះទៅស្ដាប់ការបកស្រាយរបស់ ដេត ម៉ាលីណាថាហេតុអ្វីទើបមិនអោយឌួង ឆាយនិងអតីតម៉ែក្មេកចូលជួបកូនៗនិងចៅៗ(មានវីដេអូបកស្រាយ)

ព័ត៌មាន16 hours ago

ឃើញហើយទើសភ្នែកពេក ស្រាប់តែលោក ជំទាវ ហ៊ុនស៊ីណាតដាក់ចំៗបែបនេះ ក្រោយដេត ម៉ាលីណាមិនអោយអតីតម៉ែក្មេកនិងឌួង ឆាយចូលជួបកូននិងចៅ(មានវីដេអូ)

ព័ត៌មាន18 hours ago

នារីជាប្អូនថ្លៃរបស់ ហេង ស្រីពេជ្របង្ហោះសារទាំងក្តីឈឺចាប់ ក្រោយស្វាមីត្រូវក្មេងស្ទាវកា..ប់ដោយគ្មានមូលហេតុ

ព័ត៌មាន19 hours ago

អាណិតណាស់តារាសម្ដែង ហេង ស្រីពេជ្រ ស្រែករកអយុត្តិធម៌សម្រាប់ប្អូនប្រុសនាងដែលស្លា..ប់ដោយសារតែ…

ព័ត៌មាន3 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន3 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន3 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

នារីដែលជាបុគ្គលិកនៅកាស៊ីណូ ដឹសេនជូរីស្លា…ប់ម្សិលមិញមិនមែនដោយសារកូវី ដទេគឺបណ្ដា លមកពី…

ព័ត៌មាន3 weeks ago

កម្រងរូបភាពគូស្នេហ៍ដឹកដៃគ្នាទៅលេងអន្លង់ជ្រៃក្នុងថ្ងៃបុណ្យភ្ជុំ ឃើញហើយពិតជាមិនធម្មតានោះទេមនុស្សច្រើនអស់ស្ទះ(មានរូបភាពច្រើន)