Connect with us

ព័ត៌មាន

ខ្ញុងបកស្បែកទម្លាយខ្ទិចគ្មានសល់ពីគំរោងការរបស់លោកគ្រូជោគជ័យនិងតម្លៃនៃជួបគាត់ម្ដងស៊ីកប់ក្តោង ព្រមទាំងប្រាប់ចំនួននៃម្ចាស់បំណុលសរុបរបស់នាងមានរហូតទៅដល់…(មានវីដេអូ)

Last Updated on October 20, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាព័ត៌មានមួយដ៏ក្ដៅគគុកជុំវិញរឿងរ៉ាវរបស់អ្នកនាងខ្ញុង ដែលត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ក្រោយពេលនាងទម្លាយរឿងជំពាក់បំណុលគេវណ្ឌក ហើយក្រោយមកក៏ប្រកាសសូមជំនួយមហាជន។ បន្ទាប់ពីនោះក៏មានលោកគ្រូ ជោគជ័យម្នាក់ឈ្មោះ ស្រៀវ សុផល ចេញមុខមកអួតក្តែងៗថាគាត់ជាមេគំណិតនៅពីក្រោយអ្នកនាងខ្ញុង ផ្ដល់នៅភាពក្លាហានអោយនាង ហ៊ានលើកដៃសូមជំនួយពីមហាជន រហូតអាចដោះបំណុលបានជោគជ័យ។ ក្រោយការអួតក្តែងៗរបស់លោកគ្រូជោគជ័យនោះរួចមក ធ្វើអោយមហាជនខ្លះសម្ដែងអារម្មណ៍ខឹងសម្បារទៅលើអ្នកនាង ខ្ញុង និងធ្វើអោយមហាជនមួយចំនួនដែលបានជួយអ្នកនាងខ្ញុងមានការអាក់អន់ស្រពន់ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកដើម្បីអោយមហាជនអស់ចម្ងល់ទើបអ្នកនាងខ្ញុង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១នេះបានចេញវីដេអូឡាយបកស្រាយច្បាស់ៗជុំវិញរឿងជំពាក់បំណុលគេនោះនិងឆ្លៀតពេលនោះអ្នកនាងខ្ញុងក៏បានព្រលះលោកគ្រូជោគជ័យនោះផងដែរ។ ក្នុងវីដេអូឡាយបកស្រាយអ្នកនាងខ្ញុងបានប្រាប់ចំនួនម្ចាស់បំណុលរបស់នាងសរុបទាំងអស់មានចំនួនជិត៣០នាក់ និងប្រកាសអោយពួកគាត់បង្ហាញមុខទាំងអស់មកទោះម្ចាស់បំណុលចាស់ឫថ្មីយូរឆ្នាំហើយក្ដី ដើម្បីកុំអោយគេចោ..ទនាងថាបោកប្រាស់។ នេះជារឿងពិតមិនមែនជាការសម្ដែងឫប្រឌិតឡើងឡើយ ចុះផ្ទះម៉េចមិនលក់សងគេទៅ ចុះឡានម៉េចមិនលក់សងគេទៅ ទ្រព្យសម្បត្តិទាំងអស់ធ្លាប់ហ៊ឺហាម៉េចមិនលក់សងគេទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមកបកស្រាយអោយអស់ថាផ្ទះឡាន ទ្រព្យសម្បត្តិនេះឥលូវវានៅឯណា? ខ្ញុំអត់ខឹងបងប្អូនកំពុងតែជេរនិងប្រមាថម៉ាក់ងាយមកលើរូបនាងខ្ញុំ នៅពេលនេះ ខ្ញុំអត់ខឹងទេ ក្នុងលោកនេះមានមនុស្សច្រើនណាស់ខ្ញុំមិនអាចទាញបងប្អូនអោយមកស្រលាញ់ខ្ញុំបានទាំងអស់ទេ តែងតែមានបងប្អូនស្រលាញ់និងបងប្អូនដែលស្អប់។ តែមុននិងបងប្អូនជេរនិងប្រមាថមកលើនាងខ្ញុំសូមបងប្អូនស្ដាប់សិន ខ្ញុំទទួលស្គាល់បំណុលនាងខ្ញុំប៉ុននេះហើយ ខ្ញុំមិនខ្លាចនិងដោះស្រាយទេ។ ក្នុងនោះខ្ញុងក៏បានទម្លាយរឿងការទាក់ទងជាមួយនិងលោកគ្រូជោគជ័យ និងបានព្រលះទៅលោកគ្រូជោគជ័យនោះផងដែរ ដោយមុនដំបូងនាងបានឆាតទៅលោកគ្រូជោគជ័យដោយយកគណនីនាងផ្សេងមួយទៀតឆាតទៅ ហើយលោកគ្រូជោគជ័យនោះក៏បានអោយនាងទិញសៀវភៅមេរៀនរបស់គាត់ តម្លៃ១០ដុល្លា ពេលនោះសូម្បី១០ដុល្លាក៏នាងខ្ញុំមិនមានដែរ តែខ្ញុំស្វះស្វែងរហូតរកបានចំនួន១០ដុល្លា ខ្ញុំចង់ដឹងមេរៀននោះវាជួយខ្ញុំអីខ្លះ ពេលនោះខ្ញុំក៏ផ្ញើរលុយអោយគាត់ ហើយគាត់ក៏ផ្ញើរមេរៀនអោយខ្ញុំមើល។ខ្ញុំក៏តបទៅវិញថាកំពុងពិបាកចិត្តចង់ងា..ប់ចង់រស់ គ្មានអារម្មណ៍ឯណាទៅអានមេរៀនអស់ទាំងនោះនោះទេ គ្មានអារម្មណ៍ឯណាមកមើលវីដេអូដែលផ្ញើរអោយខ្ញុំមើលនិងទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំប្រើកំហឹងចុងក្រោយទៅគាត់វិញថា ខ្ញុំស្មានតែជួយដោះស្រាយខ្ញុំ តាមពិតផ្ញើរវីដេអូអោយខ្ញុំមើល ខ្ញុំគ្មានអារម្មណ៍នោះទេ។ បន្ទាប់មកទៀត ខ្ញុំក៏ដាច់ខ្សែរយៈ ប្រាំទៅប្រាំមួយខែខ្ញុំឈប់ទាក់ទង ខ្ញុំឈប់រវីរវល់ជាមួយអាខោននេះទៀត។តែនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ គាត់បានផ្ញើរវីដេអូមួយនេះអោយខ្ញុំ វីដេអូមួយនេះជាវីដេអូរបស់លោកគ្រូ ស្រៀវ សុផល ហើយគាត់សរសេរអក្សរពីខាងក្រោមនោះថា មានដំណឹងល្អហើយថ្មី ខ្ញុំក៏សួរថាដំណឹងអីទៅ ពេលនោះនាងខ្ញុំដូចជានៅក្នុងពិភពងងឹត អត់មានជំនួយពីនរណាទាំងអស់ ប្ដីក៏អត់ហ៊ានប្រាប់ពីព្រោះបំណុលទី០៣ហើយ។ខ្ញុំក៏បានតបទៅវិញថាពេលនេះខ្ញុំកំពុងតែពិបាកចិត្តគ្មានពេល អានសៀវភៅអស់និងទេ។ គ្មានពេលមើលវីដេអូអស់និងទេ ហើយគាត់ដាក់ថាបើបងមិនផ្តោតលើបញ្ហា នោះបញ្ហាកាន់តែធំនិងធ្វើអោយបងកាន់តែពិបាកចិត្ត ដូច្នេះបងត្រូវចាប់ផ្ដើមដោះស្រាយវាបន្តិចម្ដងៗ ហើយគាត់នៅតែអោយខ្ញុំចូលទៅដោះស្រាយបញ្ហានោះ។ ពេលនោះខ្ញុំអត់មានពាក្យអ្វីនិយាយជាមួយគាត់ទេ ខ្ញុំដាក់តែរូបយំទៅទេព្រោះពេលនោះខ្ញុំកំពុងតែស្មុគស្មាញពិបាកចិត្ត ខ្ញុំព្យាយាមធ្វើហើយតែខ្ញុំធ្វើមិនបាន។ពេលនោះខួរក្បា..លខ្ញុំគិតចេញតែប៉ុននេះទេគឺម្ចាស់បំណុលចាប់នាងខ្ញុំដាក់គុកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាក់គុកហើយគិតចេញតែប៉ុណ្ណឹងទេ។ ហើយគាត់ក៏ដាក់លេខទូរស..ព្ទ័ក្រុមការងារគាត់មក ដើម្បីអោយនាងខ្ញុំទាក់ទងទៅ ហើយខ្ញុំក៏បានដាក់លេខទូរស..ព្ទ័របស់ខ្ញុំទៅវិញដើម្បីអោយគាត់ទាក់ទងមក ហើយក្រុមការងារគាត់ក៏ទាក់ទងមកនាងខ្ញុំមែន។ ហើយខ្ញុំប្រាប់ថាខ្ញុំគាំងហើយប្រហែលជាខ្ញុំទៅស..ម្លា..ប់ខ្លួ..នចោលកូនទាំងពីររបស់ខ្ញុំ ហើយគាត់ក៏ប្រាប់ថាតិចទៀតក្រុមការងាររបស់គាត់និងទាក់ទងមកនាងខ្ញុំ។ហើយការនិយាយគ្នាក្នុងឆាតក៏ត្រូវបានបញ្ចប់ត្រឹមនេះ។ ហើយគាត់អោយក្រុមការងាររបស់គាត់ទាក់ទងមកខ្ញុំនិងភ្ជាប់តេលេក្រាមទាក់ទងគ្នាវិញ។ពេលនោះក្រុមការងារគាត់ក៏ប្រាប់ថា បើមិនហ៊ានទៅកន្លែងគាត់ទេខ្លាចមនុស្សច្រើនអូរអរ អោយខ្ញុំទៅជួបគាត់នៅហាងកាហ្វេឈ្មោះ Dark Cafeទីតាំងនៅជិតអ៊ីអន02 និយាយជាមួយគ្នាអស់ជាង០៣ម៉ោង តែនិយាយជាមួយកូនចៅគាត់ឈ្មោះហេង។ គាត់ប្រាប់នាងខ្ញុំថាបងរៀបរាប់អោយអស់មក បំណុលបងប៉ុន្មានម្ចាស់ ខ្ញុំកត់អោយ បើបងមិនចាំទិន្នន័យច្បាស់បងប្រាប់ត្រួសៗមក។ពេលនោះខ្ញុំក៏បូកមើលត្រួសឃើញបំណុលជាង៥៧ម៉ឺន បូករួមទាំងផ្ទះបង់រំលោះ បូករួមទាំងឡានបង់រំលោះ បូករួមទាំងជំពាក់សម្រស់ធម្មជាតិ។ ពេលបូកឃើញ៥៧ម៉ឺនខ្ញុំគិតថាមានតែផ្លូវមួយទេគឺស្លា..ប់ម៉ង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើខ្ញុំមិនស្លា..ប់ក៏ត្រូវគេចាប់ដាក់គុកដែរ ពេលនោះខ្ញុំគិតខ្លីខ្លាំងណាស់។ ហើយគាត់ក៏ទាញក្រដាសមួយសន្លឹកមកគូសរូបអោយខ្ញុំមើលគឺបងនៅកន្លែងដែរខ្ពស់បំផុតរកកន្លែងចុះអត់ឃើញទេ ខ្ពស់នោះគឺមានកូនបងពីរនាក់នៅទីនោះដែរ បើបងជ្រើសរើសយកផ្លូវស្លា..ប់កូនបងឯងអ្នកណាមើល ខ្ញុំក៏គិតឃើញម្ដងទៀត ថាមែន បើខ្ញុំស្លា..ប់តើកូនខ្ញុំអ្នកណាមើល តើបងអាចជួយខ្ញុំអីបានអត់? តើខ្ញុំអាចមានវិធីរួចផុតពីគុកច្រវ៉ាក់និងអត់?ហើយគាត់ប្រាប់ថាគាត់មានវិធីដំណោះស្រាយអោយនាងខ្ញុំ គាត់គ្រាន់តែផ្ដល់ជាគំណិត ពេលនេះបងគាំងលុយមិនមែនគាំងគំណិតទេ ហើយនិងមានអ្នកជួយ? ខ្ញុំពិតជាចង់បានគំណិតដែលគាត់អោយខ្ញុំនិងមកណាស់ ហើយខ្ញុំក៏ព្រមធ្វើអីទាំងអស់ អោយតែជួយខ្ញុំអោយបានគំណិត។ ហើយគាត់ប្រាប់ថាមានតែវិធីមួយទេ ធ្វើម៉េចអោយបានទៅជួបលោកគ្រូ ស្រៀវ សុផល បងនិងបានគំណិតពីគាត់ហើយបងយកទៅធ្វើទៅ? លក្ខណនៃការជួបគឺមានលក្ខណនៃការជួប ខ្ញុំសូមនិយាយក្នុងឡាយនិងម៉ងបើថាខ្ញុំបរិយាកេរ្តិ៍លោកគ្រូ ឫមួយក៏ហេងថាហេតុអ្វីខ្ញុំយកពាក្យនេះមកនិយាយព្រោះខ្ញុំត្រូវតែនិយាយព្រោះវាគឺជាពាក្យពិត។ ហេងប្រាប់ថាលោកគ្រូមិនហ្រ្វីទេ ចង់ជួបលោកគ្រូត្រូវធ្វើម៉េច គឺគិតថ្លៃសេវ៉ា មួយម៉ឺនដុល្លា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជួបលោកគ្រូគឺមួយម៉ឺនដុល្លា ពេលនោះអ្នកនាងខ្ញុងក៏ថាពុទ្ធោហេង បងកំពុងធ្លាក់ទឹកហើយ ខ្ញុំកំពុងពិបាកហើយ ខ្ញុំកំពុងតែអស់ហើយ ខ្ញុំកំពុងបំណុល៥០ម៉ឺនជាង ខ្ញុំទៅរកឯណាបានមួយម៉ឺនយកទៅអោយលោកគ្រូ។ពេលនេះគាត់ក៏ប្រាប់ថាបងគិតបងពិចារណាសិនទៅ បើបងជំពាក់គេប៉ុណ្ណឹង បងរកបានមួយម៉ឺន បងទៅដោះគេ៥០ម៉ឺនមិនបានដែរ តែបើបងយកមួយម៉ឺនទៅអោយលោកគ្រូនោះលោកគ្រូនិងអាចជួយបងបាន។ពេលនោះខ្ញុំក៏បានប្រាប់ទៅហេងថាខ្ញុំសូមដកឃ្លាទៅគិតមើលសិន។ បន្ទាប់មកនាងខ្ញុំក៏បានយកមកគិតនៅផ្ទះ ខ្ញុំអត់ទាន់ហ៊ានប្រាប់ប្ដីខ្ញុំ ខ្ញុំមកពីណា ហើយបំណុលមានប៉ុន្មានទេ។ ស្អែកឡើង ខ្ញុំក៏បានសូមប្ដីខ្ញុំលែងលះពីព្រោះខ្ញុំជាប់បំណុលគេច្រើនណាស់ ខ្ញុំខ្លាចបងមិនទទួលយកបាន ហើយប្ដីខ្ញុំក៏ប្រាប់មកវិញថាគ្រាន់តែរឿងជំពាក់បំណុលគេបំណុលប៉ុន្មានឯងនិយាយមក ឯងនិយាយមកឫមួយក៏ឯងមានប្រុស?ហើយប្រុសនោះចិញ្ចឹមឯងជួយដោះបំណុលនោះអោយឯងមែនបានឯងសូមខ្ញុំលែង អត់ទេស្អែកនេះខ្ញុំជាប់គុកហើយ ពេលនោះខ្ញុំក៏សូមអោយប្ដីខ្ញុំមកជួបជាលើកចុងក្រោយ ដោយគាត់បានចេញទៅខេត្ត ហើយគាត់ក៏ជិះមកវិញ មកជួបខ្ញុំហើយខ្ញុំក៏លុតជង្គង់ថ្វា..យបង្គំប្ដីខ្ញុំ ម្សិលមិញខ្ញុំបានទៅជួបគេម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេបានបូកបំណុលនោះអោយខ្ញុំ ឡើងដល់៥០ម៉ឺនជាងហើយ ខ្ញុំអស់កន្លែងត្រូវសងគេហើយ ខ្ញុំសូមបងលែងលះ ដើម្បីខ្ញុំដើរចូលគុក បងឯងថែកូនទាំងពីរផង បើជារឿងពិតប្រាកដអូនស៊ីញ៉ែសែកប៉ុននេះហើយ ទទួលស្គាល់តាមផ្លូវច្បា..ប់ទៅអូន ឡាយនិយាយជាសារធារណៈទៅអូន ថាអូនជាប់ជំពាក់បំណុលគេ។ ខ្ញុំក៏ជឿប្ដីខ្ញុំ ថាខ្ញុំហ៊ានដើរចូលគុក ខ្ញុំហ៊ានទទួលស្គាល់ទោ..ស..ព្រហ្មទណ្ឌបើម្ចាស់បំណុលគេមិនលើកឡែង ខ្ញុំហ៊ានទទួលនៅនី..តិ..វិ..ធីដែលម្ចាស់បំណុលដាក់អោយខ្ញុំ។ ជាលើកចុងក្រោយខ្ញុំសូមអោយបងទៅជួបមនុស្សម្នាក់ចុងក្រោយជាមួយខ្ញុំ ខ្ញុំចង់ទៅជួបហេង ហើយគាត់ប្រាប់ថាគាត់មិនត្រូវទៅទេ គ្មានអីត្រូវគេជួយដោះស្រាយយើងបានទេ មិនបាច់ទៅទេ តែខ្ញុំនៅតែទៅអង្វរប្ដីខ្ញុំ សូមអោយខ្ញុំទៅជួបហេងនិង។បន្ទាប់មកប្ដីខ្ញុំក៏សុខចិត្តជូនខ្ញុំទៅ ជូនខ្ញុំទៅជួបហេងនិងនៅវេលាម៉ោង០៥ជិត០៦ នៅDark Cafeជាលើកទី០២។ ប្ដីខ្ញុំក៏ស្ដាប់ការណែនាំរបស់ហេង បន្ទាប់ពីស្ដាប់ការណែនាំរបស់ហេង ជាមួយទឹកប្រាក់មួយម៉ឺនដុល្លា ពេលនេះខ្ញុំសល់លុយ០៤ទៅ១០ ២០ម៉ឺនខ្មែរ នេះលុយមានមិនដល់១០០ដុល្លាផង។ ហេតុតែចង់ជួបលោកគ្រូខ្លាំងពេកនៅពីមុនហេង ខ្ញុំអង្វរប្ដីខ្ញុំអោយដាក់កាតគ្រីឡានទៅដើម្បីបានជួបលោកគ្រូ ប្ដីខ្ញុំថាអត់ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯងកុំអោយខ្ញុំអស់ដោយសារឯងទៀត ទុកឡានមួយនិងអោយខ្ញុំចិញ្ចឹមកូនបើសិនឯងជាប់គុក។ អោយខ្ញុំដាក់កាតគ្រីឡានមួយទៀតអោយខ្ញុំសល់អី ពេលនោះខ្ញុំក៏ព្រម។ហើយខ្ញុំក៏សួរបើត្រឹម៥០០តើខ្ញុំអាចជួបលោកគ្រូបានអត់?ខ្ញុំសុខចិត្តយកទូរស..ព្ទ័ប្ដីខ្ញុំទៅដាក់បញ្ចាំ មានក្រដាសថតបញ្ចាំទូរស..ព្ទ័ចំនួន៣០០ដុល្លា ហើយនិងទូរស..ព្ទ័មួយទៀតលក់បាន៨០ដុល្លា ទាំងអស់បាន៣៨០ដុល្លានិងប្រមូលលុយផ្សេងទៀតរហូតគ្រប់៥០០ដុល្លា។ ហើយខ្ញុំក៏សួរថា៥០០ដុល្លាជួបលោកគ្រូបានអត់?ពេលនោះហេងក៏បានប្រាប់ថាOk ឥលូវអាចជួបលោកគ្រូបានហើយ។ តើវិធីអីគេដែលអាចអោយខ្ញុំដោះបំណុលបាន ពេលនោះខ្ញុំក៏បានជួបលោកគ្រូ ស្រៀវ សុផល ហើយខ្ញុំក៏ជម្រាបសួរគាត់ សូមលោកគ្រូជួយខ្ញុំផងខ្ញុំមានបំណុលច្រើនណាស់ តើអោយខ្ញុំធ្វើម៉េច ដើម្បីអោយរួចស្រាលខ្លួ..នពីបំណុល ធ្វើម៉េចអោយម្ចាស់បំណុលទាំងអស់ព្រមអធ្រាស្រ័យ អោយខ្ញុំសងតាមដំណាក់កាល? បន្ទាប់មកលោកគ្រូបានប្រាប់ថាឡើងទៅជួបខ្ញុំនៅOfficeសិន ពេលនោះខ្ញុំក៏បាននិយាយរឿងរ៉ាវទាំងអស់ លោកគ្រូក៏ឆ្លើយថាមិនអីទេខ្ញុងឯង ស្អែកថ្ងៃចន្ទ ខ្ញុងឯងទៅតុ..លា..ការទៅប្រកាសខ្លួ..នឯង ថាក្ស័យធន់ និងឡាយមុខតុ..លា..ការប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ថាខ្ញុងឯងចំពាក់គេប៉ុននេះប៉ុននេះមក ហើយត្រៀមខ្លួ..ននិងដើរចូលគុក តាមម្ចាស់បំណុលដែលគាត់និងធ្វើតាមនី..តិ..វិ..ធីនិងទៅ ហើយសូមអំពាវវនាវ អ្នកដែលធ្លាប់អាណិតនិងស្រលាញ់ខ្ញុងឯង ជួយត្រឹមមួយដុល្លាទៅដើម្បីទុកលុយនិងអោយមើលថែរកូនខ្ញុំ។ហើយCaptionដែលសរសេរមួយដុល្លានោះគឺហេងជាអ្នកសរសេរអោយខ្ញុំ។ ដូច្នេះចង់ជ្រាបច្បាស់បន្ថែមទៀតសូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន54 mins ago

ពេជ្រ សោភាហួសចិត្តនិងបុរសចរិកស្រីម្នាក់ មិនដឹងគាត់មានម្ដាយមានកូនមានប្អូនមានបងមានមីងជាស្រីឫអត់ទេ បានចេញមកដៀលបរវកញ្ញាខ្មែរប្រើពាក្យអសុរោះបែបនេះ ទើបពេជ្រ សោភព្រលះទៅវិញថា…(មានវីដេអូ)

ព័ត៌មាន4 hours ago

ឃើញនារីចោលបុរសជោគជ័យទៅយកគ្រូជោគជ័យបង្ហោះសារអួតរឿងមួយនេះ ទប់ចិត្តមិនបានប្អូនរបស់ឌួង ឆាយក៏ដាក់ឡើងចុកៗទៅចែនោះម៉ាឆ្អល់បាយថា…

ព័ត៌មាន5 hours ago

ព្រឺសម្បុរណាស់ក្រោយបានស្ដាប់លោកគ្រូមហាជុំបកស្រាយរឿងបងប្រុសដែលឆេះក្លឹបស្លាប់នៅសៀមរាបត្រូវគ្រួសារសែនព្រេនការជាមួយព្រាយ ហើយលោកគ្រូថាការធ្វើបែបនេះដូចជាធ្វើបាបជនរងគ្រោះទៅវិញទេព្រោះ…(មានវីដេអូ)

ព័ត៌មាន1 day ago

ចត់បាយបាត់ហើយ!ខំបង្ហោះសារអួតពីភាពជោគជ័យខ្លួនឯងមុនស្គាល់អតីតមិត្តប្រុស មានអីស្រាប់តែមហាជនមួយចំនួនចូលខមិនឌឿកៗបែបនេះដាក់ឡើងស្ពឹកមុខថា…

ព័ត៌មាន1 day ago

សំណាងមែននាយ តាក់ស៊ីរំភើបពេកលោកក៏បង្ហោះសារនិងចេញវីដេអូមួយនេះភ្លាម ក្រោយលោកទទួលបានថវិការយ៉ាងច្រើនពីបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិច សរុបរហូតដល់…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ស្ដាប់គាត់តិចទៅ!បងស្រីម្ចាស់ហាង Mode Storeបកស្រាយទាំងហូរទឹកភ្នែកសស្រាក់ រឿងសារព័ត៌មានចុះផ្សាយសុទ្ធតែចុះបង្រ្កាប់ដូចកាចពេក ហើយរឿងហេតុផ្ដើមមកពីបុគ្គលម្នាក់ដែល…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ជុមអាក្អូនខ្លាំងបាត់លើកទ្រីស្ដីដាក់ផាំងៗទៅកាន់ខេមរៈសិរីមន្តវិញ ដោយដាក់មួយឃ្លាឡើងចុកថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

បងប្រុសម្នាក់ចេញមកដាក់ចំៗទៅឧកញ៉ាដួងងៀប ដែលចោទថាលោក ជំទាវកាចខ្លាំងពេក កាន់តែរករឿងខ្លាំងពេក ហើយនិងផ្ដាំទៅស្រីរបស់លោកឧកញ៉ាបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ជុមយក្សហើយស៊ីថ្លៃទឹកដោះខ្លាំងផងប្រពន្ធAdmin ជីក ចក់ ឃើញមេម៉ាយចឹងទេតែថ្លៃទឹកដោះដឹងហើយចំហមាត់ធ្លុងម៉ង(មានវីដេអូ)

ព័ត៌មាន3 weeks ago

ចប់ហើយអាជីម៉េចចឹងវិញ! ​លោកគ្រូពេទ្យម្នាក់ចេញមកទម្លាយខ្ជិចនិងចោទសួរចំៗបែបនេះព្រមទាំងថារូបដែលអាជីពាក់នេះមិនមែនជាអុកសុីសែនទេ តែវាជា…

រាល់អត្ថបទនៅក្នុងវេបសាយយើងខ្ញុំ មិនអនុញ្ញាតិអោយមានការCopy ទៅដាក់គេហទំព័រផ្សេងជាដាច់ខាត បើគ្មានការអនុញ្ញាតិពីយើងខ្ញុំ អ្នកបំពានបំរាមនៅតែបន្តលួចអត្ថបទយើងខ្ញុំ ទៅរកលុយក្នុងវេបសាយខ្លួនទៀត ប្រយ័ត្នជាប់ Quality PageដោយការReport Copyright បញ្ជាក់ពេលដែលយើងខ្ញុំអូសឃើញវេបសាយណា លួចអត្ថបទយើងខ្ញុំនោះយើងខ្ញុំនិងReport Copyrightដោយក្ដីគោរព@Khmerfly