ចាប់តាំងពីតារាសម្ដែងស្រី Due Arisara បានប្រកាសពពោះកូនដំបូងជាមួយនឹងស្វាមីជាអ្នកជំនួញតៃវ៉ាន់ ដោយរៀបចំធ្វើកម្មពិធីស្វាគមន៍យ៉ាងអធិកអធម ត្រៀមក្លាយជាម្ដាយរបស់គេ។ មុនពេលចេញដំណើរទៅសាងសុភមង្គលនៅក្រៅប្រទេស។
ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗ ទោះបីជាតារាស្រីរូបនេះ កំពុងពពោះកូនក្នុងផ្ទៃក៏ដោយ ក៏មិនមែនជាបញ្ហាដែរ ព្រោះអ្នកម្ដាយរូបនេះ គឺពោរពេញដោយភាពស៊ិចស៊ីទាក់ទាញ
ធ្វើឱ្យអ្នកគាំទ្រតាមដានគ្រប់ពេលមិនរំលងឡើយ។ ដោយសារតែរូបថតបង្ហោះក្នុង Instagram គ្រប់សន្លឹកនីមួយៗរបស់ Due គឺទាក់ភ្នែកអ្នកគ្រប់គ្នាយ៉ាងខ្លាំង។ ជាក់ស្ដែង នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២
តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបក្នុងឈុតគេងយប់ ថតជាមួយនឹងបងស្រីជិតដិតដែលមានផ្ទៃពោះដូចគ្នា បង្ហាញពោះរបស់អ្នកទាំងពីរ មើលទៅគួរឱ្យស្រឡាញ់ណាស់។
ជាមួយគ្នានោះ គេសង្កេតឃើញមុខមាត់របស់ Due ពេលនោះនាងមិនបានផាត់មុខតុបតែងអ្វីនោះទេ ពោលគឺទទេស្អាត ប៉ុន្តែមើលទៅស្បែកមុខរបស់អ្នកម្ដាយរូបនេះ នៅតែសស្អាតភ្លឺរលោង។
ធ្វើឱ្យអ្នកគាំទ្រក្នុងបណ្តាញសង្គមរបស់នាង រឹតតែចង់ដឹងពីភេទកូនដំបូងរបស់នាង ថាជាប្រុស ឬ ស្រី ព្រោះមើលយូរៗទៅ Due នាងកាន់តែក្មេងជាងវ័យ៕