Connect with us

ព័ត៌មាន

តាមការអោយដឹងពីភរិយារបស់លោកគ្រូរ៉េប ០៧ភាសាបានអោយដឹងថា ក្រោយពេលប្ដីរបស់ខ្លួនល្បីល្បាញលើបណ្ដាញសង្គមហ្វេបុក ស្រាប់តែ…(មានវីដេអូ)

Last Updated on January 7, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួនប្រហែលជាបានជ្រាបហើយនៅពត៌មានទាក់ទងនឹងលោកគ្រូដែលចេះ០៧ភាសា តាំងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ដែលធម៌ដែលគាត់សូត្រគ្មាននរណាស្ដាប់បាននោះទេ។ហើយក្រោយពេលដែលគាត់ល្បីរួចមក បើតាមការអោយដឹងពីភរិយារបស់គាត់បានអោយដឹងថា ប្តីរបស់គាត់បានទទួលរងការប្រមាថ និងគំរាមកំ ហែង ពីជនមិនស្គាល់មុខ ដោយថា នឹងឲ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងគ្រូមន្តអាគមន៍ល្បីល្បាញចេះ០៧ភាសានេះ ត្រូវបានសារពត៌មានកម្ពុជាថ្មីចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ដោយសារពត៌មានកម្ពុជាថ្មំីចុះផ្សាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ក្នុង​សកម្មភាព​គ្រង​សំលៀកបំពាក់​ ពណ៌ ស អម​ដោយ​អាសនៈ​ គ្រឿង​សក្ការបូជា​ ជា​ច្រើន​ផង បុរស​វ័យ​​៤៣ឆ្នាំ ឈ្មោះ វ៉ាត វុធ តែង​ទទួល​ភ្ញៀវ​របស់​ខ្លួន​ជាប់​ជា​ប្រចាំ និង​សូត្រ​រំដោះ​ទុក្ខ​ដល់​អ្នក​មាន​ជំនឿ ជា​ភាសា ដែល​មិនមាន​នរណា​ស្ដាប់​យល់​។ បុរស​តាំង​ខ្លួន​ជា​គ្រូ​សូត្រ ចេះ​ធម៌ បាលី ជាភាសាបរទេស​ ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌​ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និង​ស្ដាប់​បាន​ឡើយ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយា​គ្រូ​សូត្រ​ ដែល​កំពុង​ល្បី​ក្នុង​បណ្ដាញ​សង្គម បាន​ប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ប្ដី​របស់​ខ្លួន​ចេះ​សូត្រ​ធម៌​ជា​ភាសាបរទេស ចំនួន៧ភាសា និង​មានអ្នកមកជួបក្នុងមួយថ្ងៃៗ ពី៣ទៅ៤នាក់ ជាហូរហែរ។ ភរិយា​គ្រូ​សូត្រ ​បាន​អះអាង​ថា ក្រោយ​ល្បី​ក្នុង​បណ្ដាញ​សង្គម​រួច​មក ប្ដី​របស់​ខ្លួន​បាន​ទទួល​រង​ការ​ប្រមាថ និង​គំរាម​កំហែង ពី​ជន​មិន​ស្គាល់​មុខ ដោយថា នឹងឱ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាគ្រូសូត្ររូបនេះ ​បដិសេធន៍​ មិន​ឱ្យ​ប្ដី​របស់​ខ្លួន​ជួប​សម្ភាស​តាម​ទូរសព្ទ​ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ ដោយថា ចង់​រក្សាការស្ងប់ស្ងាត់មួយរយៈសិន។ លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានប្រាប់ កម្ពុជាថ្មី ថា ក្រសួងបាន​ពិនិត្យ​រួច​ហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឱ្យដឹងបន្តថា បុរស​រូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួង នោះឡើយ ហើយ​វិធានការ​យ៉ាង​ណា​លើ​បុរសរូបនេះ ក៏មិនស្ថិតក្រោមក្រសួងធម្មការ និងសាសនា ដែរ តែជា​សមត្ថកិច្ច​របស់​អាជ្ញាធរ។ លោក សេង សុមុនី បាន​បដិសេធន៍​ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ឡើយ ដោយ​ថា កំពុង​រវល់​នៅ​តាម​ខេត្ត​៕ប្រភព៖កម្ពុជាថ្មី