Connect with us

ព័ត៌មាន

អេមតើស បុកឡានគេហើយ បើករត់គេចខ្លួន ពេលម្ចាស់តាមទាន់តាំងលង់ជង្គង់សូមទោស ចឹងហើយនៅមានបុរសម្នាក់ប្រកាសជួយអ្នកបុកគេនឹងទៀត

Last Updated on January 8, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃម្សិលមិញនេះទី០៧ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយនឹងចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេបុកទាក់ទងនឹងបងប្រុសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌា ពាក់ស្លាកលេខភ្នំពេញ 1IE-9594 បានបើកកង់បីទៅបុកជាមួយនឹងរថយន្តសេរីទំនើបមួយគ្រឿងម៉ាក់ Lexus រហូតបណ្ដាលអោយ ធ្លាក់កាងខាងមុខយ៉ាងដំណំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះក្រោយពេលម្ចាស់កង់បីឥណ្ឌាបុករថយន្តសេរីទំនើបមួយគ្រឿងនេះរួចមក ស្រាប់តែបុរសកង់បីឥណ្ឌានោះដាក់មេព្រូចបន្ថែមល្បឿន រត់គេចខ្លួន។តែដោយសារតែម្ចាស់ឡានបានបើកតាមពីក្រោយទើបអាចចាប់ម្ចាស់កង់បីឥណ្ឌានេះបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលម្ចាស់រថយន្តចាប់បានស្រាប់តែបុរសកង់បីឥណ្ឌានោះលត់ជង្គង់សូមទោសម្ចាស់ឡាន ដើម្បីអភ័យទោសអោយខ្លួន។ពេលឃើញបែបនេះម្ចាស់ឡានសែនហួសចិត្ត និយាយលែងចង់ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពត៌មានខាងលើនេះក៏ត្រូវបានគណនីហ្វេបុកមួយឈ្មោះ Heng Sara បានបង្ហោះលើគណនីហ្វេបុករបស់គាត់ដោយរៀបរាប់ថា «អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី ។ ( មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ )»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកចូល Comments រឿង Pass App ប៉ះឡាន Lexus សូមមេត្តាសសេរអោយសមរម្យបន្តិច បើមិនដឹងរឿងពិតកុំចេះតែ Comments ផ្តេសផ្តាស ប្រយ័ត្នល្បីពេញ Facebook ប្រាប់អោយហើយ កុំថាមិនបានប្រាប់ ៕»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រឡេកទៅមើលលើគណនីហ្វេបុករបស់បងប្រុសម្នាក់នេះវិញដែលមានឈ្មោះ ថា Bong Yaa បានប្រកាសជួយចេញថ្លៃសងការខូចខាតដល់ម្ចាស់កង់បី ហើយថែមទាំងផ្ដល់លុយអោយថែមទៀតផង ដោយគាត់រៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឡាននឹងខូចធ្វេីអស់ប៉ុនន្នាន​ ខ្ញុំចេញលុយធ្វេីជំនួសបងរត់កង់បីឥណ្ឌា​ កុំដល់ថ្នាក់នឹងពេក​ បេីជ្រុលជាគាត់ខុសទៅហេីយ​  #ខ្ញុំស្រលាញ់ខ្មែរ បងរត់កង់3ឥណ្ឌា​ ខលមករកខ្ញុំមក​ ជូនបង100$»«សូមបងម្ចាស់កង់បីឥណ្ឌា​ ស្អែកព្រឹកមកជួបខ្ញុំ​ ជូនបង100$​ យកទៅសងថ្លៃខូចខាតឡានគេ ហេីយសូមបងកែអត្តចារឹក​ បេីកបរប៉ះពារគេ​ កុំរត់បែបនេះទៀតអោយសោះ​ »«បងប្រុសដែលលុតជង្គង់នឹង​ បេីបានឃេីញហេីយ​ មកបេីកលុយ100$ពីខ្ញុំផង»។ ចុះសម្រាប់ប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?