Connect with us

ព័ត៌មាន

ភ័យរន្ធត់ វីដេអូនៃការរកឃើញបំណែកខ្លះៗរបស់យន្តហោះ ក្រោយពេលដែលយន្តហោះ B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​ Sriwayay Air បានបាត់ចេញពីប្រព័ន្ធរ៉ាដា(មានវីដេអូ)

Last Updated on January 9, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការចេញផ្សាយរបស់សារពត៌មានប៊ីប៊ីស៊ីបានអោយដឹងថានៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយយន្តហោះប៊ូអ៊ីង B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​ Sriwayay Air បានបាត់ចេញពីប្រពន្ធ័រ៉ាដារ បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តហោះដែលបាត់ចេញពីប្រពន្ធ័រ៉ាដានេះមានផ្ទុកអ្នកដំណើរនឹងភីឡុតព្រមទាំងអ្នកនៅលើយន្តហោះសរុបទាំងអស់ចំនួន៦២នាក់ បានបាត់ចេញពីប្រពន្ធ័រ៉ាដា រយៈពេល០៤នាទី ដោយយន្តហោះនេះធ្វើដំណើរទៅ Pontianak ខេត្ត West Kalimantan  ហើយត្រូវបានគេជឿជាក់ថាវាធ្លាក់ចូលទៅក្នុងសមុទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគេហទំព័រFlightradar24.com ដែលជាគេហទំព័រតាមដានជើងហោះហើរ បានអោយដឹងថា យន្តហោះបានបាត់ដាននៅកំពស់ជាង ៣.០០០ ម៉ែត្រក្នុងរយៈកំពស់មិនដល់មួយនាទីផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនេសាទម្នាក់មានឈ្មោះ Solihin បានប្រាប់សារពត៌មានប៊ីប៊ីស៊ីឥណ្ឌូនេស៊ីថា គាត់បានឃើញយន្តហោះធ្លាក់ចូលទៅក្នុងសមុទ្រ លឿនដូចផ្លេកបន្ទោរអញ្ចឹង ព្រមទាំងលឺសម្លេងផ្ទុះដ៏មហិមាលើផ្ទៃទឹកនឹងមកកៀកគាត់ផងដែរ ហើយនៅពេលនោះមេក្រុមរបស់គាត់ក៏សម្រេចចិត្តអោយពួកគាត់ធ្វើដំណើរមកដីគោកវិញ។ចំណែកអ្នកស្រុកដែលរស់នៅលើកោះជិតកន្លែងកើតហេតុបានប្រាប់សារពត៌មានប៊ីប៊ីស៊ីឥណ្ឌូនេស៊ីថា ពួកគេបានឃើញរបស់មួយ ដែលពួកគេគិតថាជាយន្តហោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនេះកងទ័ពជើងទឹកឥណ្ឌូនេស៊ីត្រូវបានដាក់ពង្រាយដើម្បីស្វែងរកយន្តហោះដែលបាត់ខ្លួននោះ។ក្រឡេកទៅមើលមន្ត្រីកងទ័ពជើងទឹក Abdul Rasyid បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាខ្លួនបានកំណត់កូអរដោនេនៃទីតាំងយន្ដហោះធ្លាក់ ព្រមទាំងចេញកប៉ាល់ដើម្បីដាក់ពង្រាយនៅទីតាំងនោះ។