Connect with us

ព័ត៌មាន

សាច់ញាតិរបស់អ្នកផ្ទុកលើយន្តហោះដែលបាត់ខ្លួន តម្រង់ជួរគ្នាដើម្បីត្រៀមទទួលសាកស-ព ទឹកមុខរបស់ពួកគាត់រលីងរលោងទឹកភ្នែក ទស្សនាហើយពិតជារំជួលចិត្តណាស់(មានវីដេអូ)

Last Updated on January 10, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air របស់ឥណ្ឌូនេស៊ីបានធ្លាក់ចូលសមុទ្រកាលពីថ្ងៃសៅរ៍បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីតាមជើងហោះហើរក្នុងស្រុកមួយ ដែលមានផ្ទុកមនុស្ស សរុបចំនួន ៦២ នាក់នៅលើយន្តហោះនោះ ហើយជោគវាសនារបស់ជ-ន-រ-ង-គ្រោះមិនទាន់ដឹងនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីបានអោយដឹងនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះថា ពួកគេបានរកឃើញសញ្ញាមួយពីយន្ដហោះដឹកអ្នកដំណើរប៊ូអ៊ីងនោះ និងបានរកឃើញបំណែកសាកស-ពខ្លះៗផងដែរនៅឆ្នេរសមុទ្រមួយកន្លែង។អ្នកនាំពាក្យមន្រ្តីប៉ូលិសនៅហ្សាកាតាលោក Yusri Yunus បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ Metro ថា គិតមកដល់ព្រឹកនេះយើងបានរកឃើញកាបូបចំនួនពីរ ដែលជារបស់អ្នកដំណើរក្នុងយន្តហោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya បានថ្លែងប្រាប់សន្និសិទសារព័ត៌មានថាមានមនុស្ស សរុបទាំងអស់៦២ នាក់បានជិះយន្តហោះ SJ 182 មានទាំងនាវិក ១២ នាក់នៅក្នុងនោះផងដែរ។ក្នុងនោះគេហទំព័រ detik.com បានដកស្រង់សម្តីលោក Budi Karya ដែលលោកមានប្រសាសន៍ថាយន្ដហោះនេះបានធ្លាក់នៅជិតកោះ Laki ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីអាកាសយានដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារជួយសង្គ្រោះBasarnas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបញ្ជូនមនុស្សមួយក្រុមទៅតំបន់កោះមួយពាន់ ដើម្បីជួយក្នុងការស្វែងរកជ-ន-រ-ង-គ្រោះ “បន្ទាប់ពីការធ្លាក់យន្តហោះ Sriwijaya Air SJ 182” ។គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបានមានប្រសាសន៍ថាអ្នកដំណើរទាំងអស់ដែលនៅលើយន្តហោះគឺជាជនជាតិឥណ្ឌូនេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីកងទ័ពជើងទឹកបានអោយដឹងថាកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានចង្អុលបង្ហាញពីទីតាំងនៃយន្តហោះដែលបាត់ខ្លួន ហើយនាវាត្រូវបានបញ្ជូនទៅកាន់ទីនោះ។អាជ្ញាធរមិនអាចនិយាយអ្វីបាននោះទេ ថាតើអ្នកដំណើរទាំងអស់អាចនៅមានជីវិតរស់រានឫក៏អត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រឡេកទៅមើលសាច់ញាតិរបស់អ្នកផ្ទុកនៅលើយន្តហោះវិញ ពួកគាត់បានឈរតម្រង់ជួនគ្នា រង់ចាំទទួលសាកស-ព ទាំងទឹកមុខស្រពាប់ស្រពោន រលីងរលោងទឹកភ្នែក ពីព្រោះពួកគាត់ជឿជាក់ថាសាច់ញាតិរបស់ពួកគាត់ដែលនៅលើយន្តហោះគឺស្លា-ប់ទាំងអស់ហើយ បើទោះបីជាសាកស-ពមិនទាន់រកឃើញក៏ដោយ។ប្រភព៖វីអូញ៉ូស៍ បកប្រែនឹងកែសម្រួលអត្ថបទដោយ៖Khmerfly