Connect with us

ព័ត៌មាន

មើលមុខប្រហែលៗស្មានតែអ្នកណា តាមពិតជាអន្ទឹត ឡុង ចន្ថាសោះ ដោយចូលរួមក្នុងកម្មវិធីមង្គលការមួយ ក្នុងនាមជា…(មានវីដេអូ)

Last Updated on January 12, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកឡើងវិញបន្តិច ព្រះតេជគុណ ឡុង ចន្ថា បានទទួលរងនៅការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកទាក់ទងនឹងរឿងដែលព្រះអង្គ លួចទាក់ទង និងប្រើពាក្យលេបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ ហើយក៏ត្រូវបានគេផុសកក្រើកហ្វេបុក។ក្រោយពីបានជ្រាបរឿងនេះសម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានស្នើឲ្យមេគណខេត្តតាកែវ និមន្តព្រះអង្គ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវនេះ។ បន្ទាប់ពីឆ្លងកាត់ការដោះស្រាយជាមួយគ្នារួចមក ព្រះអង្គ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការលាចាកសឹក្ខាបទដោយខ្លួនឯង។ តែដល់ថ្ងៃកំណត់នៃការលាចាកសិក្ខាបទ បែរជាព្រះអង្គ ឡុង ចន្ថា មិនព្រមលាចាកសិក្ខាបទ ហើយក៏រត់គេចខ្លួនបាត់ស្រមោល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអះអាងថានិស្ស័យជាព្រះសង្ឃរបស់ព្រះអង្គមិនទាន់អស់។ រហូតមកដល់ថ្ងៃទី ១៣ ខែតុលា ២០២០ ទើបព្រះអង្គ ឡុង ចន្ថា ព្រមចូលខ្លួនមកលាចាកសិក្ខាបទដោយខ្លួនឯង ហើយបានប្រកាសនៅលើទំព័រហ្វេបុកផ្លូវការរបស់ខ្លួនថែមទៀតផងអំពីការលាចាកសិក្ខាបទនេះ។ ក្រោយលាចាកសិក្ខាបទជាច្រើនខែ យើងមិនបានដឹងនោះទេ ថាតើបន្ទាប់ពីលាចាកសិក្ខាបទរួចមក តើអន្ទីត ឡុង ចន្ថា ប្រកបមុខរបរអ្វីដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ អន្ទីត ឡុង ចន្ថាបានឡាយវីដេអូរៀបរាប់ពីជីវិត ក្រោយសឹករបស់គាត់ គឺគាត់បានប្រកបរបររត់ឡាក់ស៊ី នេះបើតាមការបញ្ជាក់នៅក្នុង វីដេអូឡាយរបស់ អន្ទីត ឡុង ចន្ថា។ ស្រាប់តែថ្ងៃនេះទី១២ ខែមករា ឆ្នាំ២០២១ យើងមានការភ្ញាក់ផ្អើលមែនទែនដោយទំព័រហ្វេបុកមួយឈ្មោះKhmer Dailyបានទម្លាយវីដេអូ របស់អន្ទឹត ឡុង ចន្ថានៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ។ហើយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះគឺអន្ទឹតឡុង ចន្ថាបានធ្វើជាអ្នកកំដរកូនកំលោះ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖