Connect with us

ព័ត៌មាន

នៅទីបំផុតលោក ហេង ឡុងតំណាងអោយលោកឧកញ៉ា ឡេង ណាវ៉ាត្រាបាននាំយកថវិកាចំនួន២៥០០០ដុល្លា ទៅអោយជនរងគ្រោះធ្លាក់ឆត្រយោង ក៏ប៉ុន្តែថវិការនេះបែងចែកជាពីរ ដោយម្នាក់ទទួលបាន…

Last Updated on January 15, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុករបស់លោក ហេង ឡុង បានធ្វើការបង្ហោះពត៌មាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះដែលមានខ្លឹមសារថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបាទតំណាងលោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកាសរុបចំនួន ២៥,០០០ ដុល្លារអាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុលោតឆត្រយោងកាលថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថាការសម្តែងលោតឆត្រយោងនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រវ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោងមួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី ហើយបានធ្លាក់ចុះមកក្រោម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការសោកស្ដាយក្រោយជួបឧបទ្ទវហេតុនេះហើយលោកវរសេនីយ៍ត្រី លឹម សាយ បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅវេលាថ្ងៃត្រង់ រីឯលោកវរសេនីយ៍ត្រី ឈុន គឹមលី បានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕