មហាជនអ្នកគាំទ្រនិយមតាមដានការងារសិល្បៈរបស់តារាសម្តែងស្រីវ័យក្មេងកញ្ញា កែវ ឡាវីញ ដែលជាកូនស្រីបង្កើតរបស់តារាភាពយន្តជើងចាស់អ្នកនាង កែវ កល្យាណ ប្រាកដជាបានជ្រាបហើយថា
មុននឹងបោះជំហានក្លាយទៅជាតារាសម្តែង តារាស្រីវ័យ ២២ ឆ្នាំរូបនេះ គឺជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ហង្សមាស។
យ៉ាងណាមិញ រយៈពេលជាងត្រឹម ១ ឆ្នាំ ក្នុងការប្រឡូកចូលវិស័យសម្តែងតាមគន្លងរបស់អ្នកម្តាយ កញ្ញា កែវ ឡាវីញ ទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់មហាជនក្មេងចាស់ប្រុសស្រី។
លើសពីនោះ គឺសូម្បីតែអ្នកគាំទ្រក្រៅប្រទេស ក៏តារាស្រីវ័យក្មេងរូបនេះឆក់បានប្រជាប្រិយភាពផងដែរ។ យ៉ាងណាមិញ ក្រៅពីអាជីពលើវិថីសិល្បៈ ថ្មីៗនេះដែរ តារាសម្តែងវ័យក្មេងស្រស់សោភារូបនេះ
ក៏បានក្លាយងារជាថៅកែ បើកក្រុមហ៊ុន Design មានការចូលហ៊ុនគ្នានឹងមិត្តភក្តិ ដែលទើបតែបើកកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ។
ក្នុងនោះ កញ្ញា កែវ ឡាវីញ ក៏ត្រូវបានមហាជនអ្នកគាំទ្របានចូលរួមអបអរសាទរ និង សរសើរដល់កញ្ញាដែលក្លាយទៅជាថៅកែក្រុមហ៊ុនទាំងវ័យក្មេងនោះ៕