Connect with us

ព័ត៌មាន

អន្ទឹតឡុង ចន្ថាចេញមកបញ្ជាក់ច្បាស់ៗហើយ ទាក់ទងនឹងរឿងរ៉ាវត្រូវគេចោទថាគ្មានលុយការប្រពន្ធ ទើបចង់បួសវិញ តាមពិតមិនមែនចឹងទេ ដោយសារតែ…(មានវីដេអូ)

Last Updated on January 18, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់ពីរឿងមួយចូលរឿងមួយ​ទាក់ទងនឹងអន្ទឹត ឡុង ចន្ថា ដោយកាលពីពេលថ្មីៗកន្លងទៅនេះក្រោយពេលដែលគាត់បានលាចាកសិក្ខាបទអស់រយៈពេលជាច្រើនខែរួចមក ស្រាប់តែអន្ទឹត ឡុង ចន្ថា បានឡាយវីដេអូរៀបរាប់ពីជីវិតដ៏សែនកំសត់របស់គាត់ ក្រោយពេលសឹកហើយគ្មានអ្វីធ្វើ ក៏ទៅធ្វើជាអ្នករត់តាក់ស៊ីវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀតក៏បានបែកធ្លាយវីដេអូរបស់អន្ទីត ឡុង ចន្ថាទៅធ្វើជាអ្នកកំដរកូនកំលោះនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ។ប៉ុណ្ណឹងមិនទាន់អស់នៅឡើយទេ ក្រោយមកក៏បែកធ្លាយវីដេអូមួយទៀត ដែលបង្ហាញសកម្មភាពរបស់អន្ទីត ឡុង ចន្ថាកំពុងតែច្រៀងខារ៉ាអូខេ ក្រោមដើមចេក ជាមួយសម្រែករាជសីហ៍ដ៏អស្ចារ្យ ស្រែករង្គើរដើមចេក ផ្អើលអស់សត្វតូចសត្វធំ ដែលនៅជុំវិញនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានស្រាប់តែថ្ងៃម្សិលមិញនេះទី១៧ ខែមករា ឆ្នាំ២០២១ សារពត៌មានក្នុងស្រុកមួយបានចុះទៅសំភាសន៍អន្ទឹត ឡុង ចន្ថាផ្ទាល់តែម្ដង ក្រោយពីមានមហាជនជាច្រើនបាននិយាយថា អន្ទឹត ឡុង ចន្ថាចង់បួសវិញ ដោយសារតែគ្មានលុយដណ្ដឹងប្រពន្ធ។ទាក់ទងនឹងការចោទប្រកាន់នេះ អន្ទឹត ឡុង ចន្ថាបានលើកឡើងច្បាស់ៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធបើខ្ញុំចង់ការ ការថ្មល់ម៉ានក៏បានដែរ រឿងដែលថាខ្វះលុយគឺទៅមិនរួចនោះទេ។ចំណែកឯមូលហេតុដែលខ្ញុំចង់បួសវិញដោយសារតែ មានការគាំទ្រពីមតិញាតិញ៉ោម ដូចជាញាតិញ៉ោមដែលធ្លាប់ខ្ញុំទេសនាអោយស្ដាប់ ទាំងក្នុងនិងក្រៅប្រទេស។ដូច្នេះចង់ជ្រាបរឿងរ៉ាវនេះអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖