Connect with us

តារា&សិល្បៈ

កាន់តែក្ដៅហើយ!ម្ចាស់មកុដMiss Grand Cambodia ឆ្នាំ ២០២០ បោះសម្ដីបែបនេះ ក្រោយពេលដែល…

Last Updated on January 19, 2021

មានប្រិយមិត្តអ្នកអានខ្លះប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានទាក់ទងនឹងម្ចាស់មកុដMiss Grand Cambodia ឆ្នាំ ២០២០ កញ្ញា សេង រដ្ឋា ដែលលេចលឺដំណឹងថាមានការដកតំណែងពីMiss Grand Cambodia ឆ្នាំ ២០២០។ក្នុងនោះលោក  អុិន សុភិន ដែលជាអ្នកដែលគ្រប់គ្រង កម្មវិធីMiss Grand Cambodia ឆ្នាំ ២០២០បានធ្វើការបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់លោកកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អរគុណគ្រប់យ៉ាង​សំរាប់​ Fan​ ៗ​ Miss Grand Cambodia 2020 សំណួរ​ច្រើន​ណាស់​សម្រាប់​ថ្ងៃ​នេះ​ ហេតុ​អី​ស្ងាត់​ម៉េស​ Miss Grand Cambodia 2020? ខ្ញុំ​មិនចង់បកស្រាយខ្លាចអ្នកគាំទ្ររគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជា​សារធារណ​ តែបេីមិនបកស្រាយទេគេ​ Comment ជេរ​យេីងសឹងផ្ទុះ​ទូរស័ព្ទ​ ចុះ​ពេល​ដឹងការពិតវិញតេីគាត់​Comment យ៉ាង​ម៉េច​វិញ​? ខ្ញុំ​មិន​ចង់​ល្បី​ទេ​រាល់ថ្ងៃ​ ហត់នឿយ​នឹងរឿង​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​ផង​ សន្និសីទកាសែត​នឹងកេីតមានឡេីងឆាប់ៗនេះ​រងចាំ​តាមដានការពិតទាំងអស់គ្នា។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រឡេកមកមើលលើទំព័រហ្វេបុករបស់Miss Grand Cambodia វិញក៏បានបង្ហោះសារផងដែរទាក់ទងនឹងម្ចាស់មកុដ Miss Grand Cambodia ២០២០ ដោយបង្ហោះសារនៅមុននេះបន្តិចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយរៀរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននិងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯលើគណនីហ្វេបុករបស់កញ្ញា សេង រដ្ឋា ដែលជាម្ចាស់មកុដMiss Grand Cambodia ឆ្នាំ ២០២០បានធ្វើការស៊ែរផុសខាងលើនេះ ហើយបញ្ចេញប្រតិកម្មថា សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដក តំណែង) ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បេក្ខនារី​រូប​​​ស្រស់​ កញ្ញា សេង រដ្ឋា កម្ពស់ ១,៧៣ ម៉ែត្រ វ័យ​ ២០ ឆ្នាំ តំណាង​មក​ពី​​ខេត្ត​កំពង់ធំ បាន​​គ្រង​​​មកុដ​ ​Miss Grand​ Cambodia 2020 ​នៃ​ការ​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ កាល​ពី​រាត្រី​ថ្ងៃទី ២៦ ខែ ​កញ្ញា ឆ្នាំ​ ២០២០ នៅ​ក្នុង​​ចំណោម​​បេក្ខនារី​​​​​​ចំនួន​ ២៨ ​រូប​។